ព័ត៌មានជាតិ

សង្ស័យមិនទាន់អស់ចំហាយពីយប់ ទើបបើកបុកបែបនេះ

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងសល់ពីយប់ ជាប់ចំហាយស្រានៅឡើយ ជិះម៉ូតូលែងត្រង់ផ្លូវ ជ្រុលទៅបុកខឿនស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យដួលបោកបែកក្បាល ទាំងព្រឹកព្រលឹម ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅគល់ស្ពានអាកាសផ្សារដីហុយផ្នែកខាងកើត មុខមណ្ឌលសុខភាពទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះខាងលើ ជិះម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BE-3914 ជិះម្នាក់ឯង ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ មិនជិះឡើងស្ពាន ឬជិះតាមផ្លូវខាងក្រោមទេ បែរជាជិះបុកខឿនគល់ស្ពានទៅវិញ បណ្ដាលឲ្យដួលបោកក្បាលរងរបួស បែកមុខបែកមាត់យ៉ាងដំណំ។

ចំណែកម៉ូតូខ្ទេចផ្នែកខាងមុខ ហើយត្រូវបានប្រជាពលរដ្ឋ ជួយយកអ្នករបួសចូលមកលាងរបួស នៅក្នុងមណ្ឌលសុខភាពទឹកថ្លា ជាប់ទីនោះស្រាប់៕

មតិយោបល់