ភ្នំពេញៈ មានហេតុការណ៍គ្រោះថា្នក់មួយបានកើតឡើង ដោយបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកលឿន គេចពីរ៉ឺម៉ក ក៏ជ្រុលទៅបុករថយន្តកុងតឺន័ររបស់ក្រហ៊ុនផែស្ងួតស្វាយ័ត ខណៈកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យគៀបតៃកុងឡានដឹកទឹកកកជាប់នៅក្នុងកាប៊ីន បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័ររបស់ ក្រុមហ៊ុនផែស្ងួតស្វាយ័តភ្នំពេញ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1923 បើកតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវទៅឆ្វេង ភ្លាមៗនោះស្រាប់តែមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-1463 បើកបរដោយដោយបុរសម្នាក់ដឹកទឹកកកពេញរថយន្ត ធ្វើដំណើរពីត្បូងទៅជើងហើយបានគេចពីរ៉ឺម៉ក១គ្រឿង ក៏ជ្រុលទៅបុករថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យគៀបជាប់តៃកុងនៅក្នុងកាប៊ីនតែម្តង ធ្វើឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានគាស់យកតៃកុងរថយន្តដឹកទឹកកចេញ ហើយបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយមកភាគីរថយន្តទាំងសងខាងមានដំណាងចេញមុខមកដោះស្រាយ ដោយយករថយន្តទៅជួសជុលរៀលៗខ្លួន៕
https://youtu.be/FTzElqBKvjA
មតិយោបល់