ព័ត៌មានជាតិ

សាហាវណាស់! ពូ វាយទាត់ធាក់ក្មួយប្រុសអាយុ ៤ឆ្នាំ របួសយ៉ាងដំណុះ ព្រោះរឿង…

ភ្នំពេញៈ កាលពីវេលាម៉ោង ៦ និង០០នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាលើកុមារអាយុ០៤ឆ្នាំ (ប្រើអំបោស ខ្សែក្រវ៉ាត់ និងជើង វាយធាក់បណ្តាឲ្យរបួស បាក់ឆ្អឹងដងកាំបិតខាងស្តាំ) នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះ ហ៊េល ទេវា ភេទប្រុស អាយុ០៤ឆ្នាំ (០៦-០៦-២០១៤) ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ (ត្រូវជាក្មួយ)។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមទូរសព្ទ័ថា នៅចំណុចខាងលើ មានមនុស្សប្រុសម្នាក់ បានប្រើអំពើហិង្សាលើកុមារ បណ្តាឲ្យរបួស ក្រោយពីទទួលពត៌មាន សមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជាបានធ្វើការប្រើអំពើហិង្សាលើកុមាររងគ្រោះ ដោយវាយនិងអំបោស ខ្សែក្រវ៉ាត់ ទាត់ធាក់ បណ្តាឲ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំមែន។

មូលហេតុកុមាររងគ្រោះចេះតែបោះសម្ភារៈក្នុងផ្ទះចេញក្រៅផ្ទះ នឹងឲ្យជនសង្ស័យខឹង ហើយប្រើអំពើហិង្សា ដាក់កុមាររងគ្រោះតែម្តង។

ក្រោយកើតហេតុកុមារងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច នាំយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ភា១ ខាងក្រោយវត្តភ្នំ។ រីឯជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់