ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យ៉ាងហោចណាស់ជនជាតិអេហ្ស៊ីបចំនួន ១២នាក់បានស្លាប់ដោយសារការជួញដូរមនុស្សនៅប្រទេសលីប៊ី

អេហ្ស៊ីប: បើតាមក្រសួងការបរទេសអេហ្ស៊ីបបានបញ្ជាក់កាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនអន្តោប្រវាសន៍ខុសច្បាប់អេហ្ស៊ីបចំនួន ១២នាក់ត្រូវបានស្លាប់ក្រោយការប៉ះទង្គិចគ្នា ដោយភាពចលាចរភិតភ័យជាមួយនឹងក្រុមក្មេងទំនើងនៅទីក្រុង Bani Walid ក្នុងប្រទេសលីប៊ី។ នេះយោងតាមតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។
បើតាមលោក Ahmed Abu Zeid អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា មកទល់ពេលនេះ ស្ថានទូតអេហ្ស៊ីបានទាក់ទងទៅអាជ្ញាធរទីក្រុង Bani Walid សម្រាប់ការធ្វើកោសល្យវិច្ច័យពិនិត្យមើលសាកសព ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងបញ្ជូនសាកសពរបស់ពួកគេត្រឡប់មកប្រទេសខ្លួនវិញ៕

photo_2016-04-28_06-11-55

មតិយោបល់