កំពង់ឆ្នាំងៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានត្រពាំងត្រីរស់ ភូមិននាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
រថយន្តបង្កម៉ាក FUSO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2307 ដែលមានសណ្តោងរ៉ឺម៉ក ពណ៌សលាយខៀវ ពាក់ស្លាកលេខ 4A-2047 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) បើកបរចេញពីទិសខាងត្បូង ទៅទិសខាងជើង ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដា សេ១០០ (កូរ៉េ) ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ដែលមានសណ្តោងរ៉ឺម៉ក ក្នុងដំណើរស្របទិសគ្នា ហើយរថយន្តនោះក៏បានទៅបុកបង្កាន់ដៃស្ពាន(ស្របទិស)បណ្តាលឲ្យស្លាប់ជនរងគ្រោះស្លាប់នៅក្រោម
រថយន្ត ក្រោយពេលរថយន្តក្រទ្បាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលរលាប្អៀរ៕
ហាមលួចចម្លងអត្ថបទនិងរូបភាព ដោយគ្មានការអនុញ្ញាត៕
មតិយោបល់