ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តធុនធំបុកបន្តកន្ទុយ ៣តង់ បណ្តាលឲ្យរងការខូចខាចទាំង ៣គ្រឿង សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីពីវេលាម៉ោង ១និង០០នាទីរសៀល ថកងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំង ៣គ្រឿង ធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើងដោយរថយន្តខាងមុខគេ ម៉ាក Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BM-0577 ដែលបើកមកដល់ចំណុចកើតហេតុបានស៊ីញ៉ូបត់ឆ្វេងត្រឡប់ក្រោយ បន្ទាប់មកទៀតមានរថយន្ត ម៉ាសឺដែស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2881 ធ្វើដំណើរមកពីក្រោយបានបន្ថយល្បឿនធម្មតា ស្របពេលនោះក៏មានរថយន្តធុនធំ ម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ 3E-2217 មកពីក្រោយសង្ស័យលឿនជ្រុលទើបហ្រ្វាំងមិនទាន់ បណ្តាលឲ្យជ្រុលទៅបុករុញយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំង ៣គ្រឿងតែម្តង សំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង រួចរាយការណ៍បន្តទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់