ភ្នំពេញៈ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ រួមនិងកម្លាំងចម្រុះ ចុះធ្វើការពិនិត្យនិងធ្វើរដ្ឋបាលនៅចំណុចក្លឹបកម្សាន្តចំនួន២ទីតាំង ដើម្បីទប់ស្កាត់ អំពើ ចោរកម្ម ក្មេងទំនើង បងធំបងតូច គ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនធំបានដាក់ជាសំណួរយ៉ាងរសើបមួយថា តើលោកអភិបាលខណ្ឌពោធិ៍សែនជ័យ គ្រាន់តែធ្វើបំភ័យមួយប្រាវ ឬក៏បន្តចាត់វិធានការឲ្យដូចភ្លៀងរលឹម?
សូមបញ្ជាក់ថា ទីតាំងទី១ដែលសមត្ថកិច្ចចុះពិនិត្យធ្វើរដ្ឋបាល នៅចំណុចក្លឹបមីតណាយ និងទីតាំងទី២នៅចំណុចក្លឹប ស្ពាយឌ័រ ដែលទាំង២ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
មតិយោបល់