ព័ត៌មានជាតិ

យុ​វ​វ័​យ​ឆា​ប់​ប្រ​ឡូ​ក​ក្នុ​ង​កា​រ​រួ​ម​ភេ​ទ​ប្រ​ឈ​ម​ ​នឹ​ង​ប​ញ្ហា​ច្រើ​ន​

ការ​ឆាប់​ប្រឡូក​ក្នុង​រឿង​ភេទ​សម្ព័ន្ធ​ពេក របស់​យុវវ័យ ជាពិសេស សិស្ស​និស្សិត ដែល​កំពុង​សិក្សា អាច​ជា​បញ្ហា​យ៉ាង​ស្មុគស្មាញ ទាំង​ក្នុង ពេលបច្ចុប្បន្ន ក៏​ដូច​ថ្ងៃ​អនាគត​។​

​ផលប៉ះពាល់ ដែល​យុវវ័យ​ប្រឈម​ក្នុងការ​រួមភេទ​សម្ព័ន្ធ មុន​នឹង​ឈាន​ដល់​ការ​រៀបការ​គឺ មាន​ផ្ទៃពោះ រំលូត​កូន ឬ​មាន​កូន​មុន​បញ្ចប់​ការ មាន​អារម្មណ៍​សោកសៅ ដោយសារ​ផ្លាស់ប្តូរ​ដៃគូ​រួមភេទ​ញឹកញាប់ កើតរោគ​នៅ​អវយវៈ​ភេទ ការសិក្សា​ចុះខ្សោយ អាប់ឱន​កិត្តិយស កេរ្តិ៍ឈ្មោះ​។​

​ការ​ដែល​យុវវ័យ​ប្រព្រឹត្ត​ការ​រួមភេទ​សេរី កាន់តែ​ខ្លាំង​ឡើងៗ ធ្វើឱ្យ​យល់ឃើញថា កិត្តិយស ឬ​តម្លៃ​របស់​ខ្លួន បើ​ប្រៀបធៀប​នឹង​អ្នក​ដទៃ មាន​ភាពខុស​គ្នា​ឆ្ងាយ​ណាស់ និង​ត្រូវ​គេ​បោកប្រាស់​ម្តង​ហើយ​ម្តងទៀត​។​

​យុវវ័យ​ជា​ច្រើន​ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​រួមភេទ​សម្ព័ន្ធ តែងតែ​ប្រើប្រាស់ តណ្ហា​ជា​ចំណង​ស្នេហា ច្រើន​ជាង​ការកើតមាន​អារម្មណ៍​ស្រលាញ់គ្នា​ដោយ​ចិត្ត​និង​ចិត្ត ជាពិសេស ចំពោះ​យុវវ័យ​ជា​ស្ត្រីភេទ ពេល​ដែល​ជួប​បុរស​ត្រូវចិត្ត ដែលមាន​- អារម្មណ៍​គិតថា ខ្លួនឯង​មាន​អតីតកាល​មិនល្អ ។​

​ដោយសារ​ការចងចាំ​នូវ​រឿង​អាក្រក់ៗ​នាកាល​យុវវ័យ ជាច្រើន​នោះ ក៏​នាំ​កើត​មាន​គំនិត​មួយ​មិន​ទុកចិត្ត​គ្នា មិនសូវ​ចេះ​គោរព​គ្នា ឬ​អាច​ឈាន​ដល់​ការបំផ្លាញ​ជីវិត​គូ ដោយសារ​ជំងឺ​កាមរោគ ឬ​ការ​រំលូត​កូន ក៏មាន​។ ដូចនេះ យុវវ័យ ពុំគួរ​ប្រឡូក​ក្នុង​ល្បែង​កាមគុណ​ទេ គួរ​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការសិក្សា ប្រសើរ​ជាង​៕​

មតិយោបល់