កោះកុងៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងរំលោភសេពសន្ថវៈលើអនីតិជន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយពីបានទទួលពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ដែលរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ៤ឆ្នាំ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់