ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូទៅប៉ះនឹងរថយន្តហ៊ីណូ ស្លាប់ភ្លាមៗមួយរំពេច

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសង់ ជិះទៅប៉ះនឹងរថយន្តម៉ាកហ៊ីណូ ដែលកំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមប្រភព័ត៌មានបានឲ្យដឹងថា មុនដំបូងឡើយគេឃើញម៉ូតូមួយគ្រឿងម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-0688 មានទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បើកបរដោយ ឈ្មោះ ម៉ាត់ ណូត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរដឹកត្រីលក់ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃរបស់ខ្លួនចូលទៅបុកប៉ះរថយន្ត មួយគ្រឿងម៉ាកហ៊ីណូ ពណ៌ ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-0473 ដែលមានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តនៅឡើយ ដោយសារក្រោយហេតុការណ៍អ្នកបើកបររថយន្តបានទុករថយន្តចោលហើយគេចខ្លួន ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់