ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

កំពត: កាលពីវេលា ១ និង៤៥នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នា នៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

រថយន្តម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-7457 បើកបរដោយឈ្មោះ អៀម ចន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើដំណើរពីជើងទៅត្បូង។

ចំណែកអ្នកបើកបរម៉ូតូ មិនទាន់ស្គាល់អត្តសញ្ញាណទេ បានជិះម៉ូតូម៉ាក Honda wave S ពណ៌ក្រហម ពាក់ស្លាកលេខ កំពត ១C-6254 ធ្វើដំណើរពីត្បូងទៅជើង (ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ)។

វត្ថុតាងរួមមានម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាលចំនួន០២គ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាច៕

មតិយោបល់