ព័ត៌មានជាតិ

ម៉ូតូចំនួន១១គ្រឿង ត្រូវសមត្ថកិច្ច ដុតកម្ទេចចោល

រតនគិរីៈ នៅវេលាម៉ោង២ និង៣៧នាទីរសៀល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណស្នាក់ការសន្តិសុខ៧៨២ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ សមត្ថកិច្ច ចុះទៅទទួលយកវត្ថុតាងមធ្យោបាយ ក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើ តាមបណ្តាលប៉ុស្តិ៍មួយចំនួន នៅជាប់ក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

វត្ថុតាងមធ្យោបាយខាងលើ មានម៉ូតូកែច្នៃចំនួន៨គ្រឿង ឈើប្រភេទលេខ១ (ផ្ចឹក) ចំនួន៧ដុំ ស្មើនឹង១,៦៤៦ម៉ែត្រគូប។

ដោយឡែកម៉ូតូចំនួន៨គ្រឿង ដែលកម្លាំងនគរបាលប៉ុស្តិ៍បានប្រគល់ឲ្យនោះ រួមទាំងម៉ូតូចំនួន៣គ្រឿងទៀត ដែលអាវុធហត្ថបានចាប់កាលពីកន្លងទៅនេះ សរុបទាំងអស់ម៉ូតូចំនួន១១គ្រឿង ត្រូវបានដុតកម្ទេចចោលតែម្តង៕

មតិយោបល់