ព័ត៌មានជាតិ

ផ្អើលពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ អគ្គិភ័យឆេះព្រៃស្បូវ នៅស្រុកកំពង់សៀម

កំពង់ចាម: នៅវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះព្រៃស្បូវ នៅទំនប់ទឹក ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយទទួលបានដំណឹង រថយន្តពន្លត់អគ្គិភ័យ របស់អធិការស្រុកកំពង់សៀមចំនួន០១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលចំនួន០១គ្រឿង បានចេញទៅអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ដើម្បីការពារកុំឲ្យភ្លើងឆេះរាលដល់ផ្ទះប្រជាពលរដ្ឋ។

អគ្គិភ័យនេះ សមត្ថកិច្ច បានឲ្យដឹងថា ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ហើយត្រូវបានពន្លត់ទាំងស្រុង នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃដដែល៕

មតិយោបល់