ព័ត៌មានជាតិ

ស្តាយណាស់! ភ្លើងឆេះព្រៃរាលដល់ចម្ការស្វាយចន្ទី អស់ប្រមាណ៣០ហិចតា នៅបាត់ដំបង

​បាត់ដំបង: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែ​មករា ឆ្នាំ២០១៩ មានករណី​​​ភ្លើងឆេះព្រៃនៅចំណុចជើងភ្នំសំរោង ឆេះរាលមកដល់ចម្ការស្វាយចន្ទី ស្ថិតនៅ​ក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ម្ចាស់ចម្ការមាន​ឈ្មោះ ឈឿន ម៉ាណែត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរ៉ា ឃុំធិបតី ស្រុ​កគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យខូចខាតចម្ការស្វាយចន្ទីប្រមាណ៣០ហិចតា៕

មតិយោបល់