ព័ត៌មានជាតិ

ឆក់ត្រីខុសបច្ចេកទេស បែរជាឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម័

បាត់ដំបង: កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ចេញទៅឆក់ត្រីតែខុសបច្ចេកទេស បែរជាឆក់ខ្លួនឯងស្លាប់ នៅចំណុចបឹងអាវែងក្រៅ ក្នុងភូមិម៉ាណោក ឃុំតាលាស់។

ជនរងគ្រោះឈ្មោះ ហាច គឺ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យឃើញថា ពុំមានស្លាកស្នាមគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់