ព័ត៌មានជាតិ

រន្ធត់! រថយន្តឡិចស៊ីសRX400h ស្លាកលេខភ្នំពេញ 2AI-4419 បុកម៉ូតូពីក្រោយស្លាប់ស្ត្រីម្នាក់យ៉ាងរន្ធត់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្ត បុកម៉ូតូបើកបត់ឆ្វេងក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៧៩-១៨០ ភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាង រថយន្តម៉ាកឡិចស៊ីស RX400h ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AI-4419 អ្នកបើកបរឈ្មោះ ណន់ ចម្រើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(គេចខ្លួន)។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1N-0138 អ្នកបើកបរឈ្មោះ ឡាយ ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកបង្គន់អនាម័យ ស្នាក់នៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (ពាក់មួកសុវត្ថិភាព)។

ចំណែកមូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកំពង់ស្វាយ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់