ព័ត៌មានជាតិ

អធិការរង​ក្រុង​សៀមរាប លោក លឹម​ប៊ុនថេង បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​

សៀមរាប​៖​ក្រុម​អាជីវករ​លក់ដូ​រ​នៅមុខ​ផ្សារ​លើ​ធំ​ថ្មី​បាន​ស្រែកយំ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ក្រុម​រៀបចំ​សណ្ដាប់ធ្នាប់​នគរបាល​ក្រុង​សៀមរាប​ដែល​បាន​ធ្វើ​បាប​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ក្ដីមេត្តា​ចំពោះ​ខ្មែរ​និង​ខ្មែរ​។​

​ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែ​មេសា​ឆ្នាំ​២០១៤​នៅ​ចំណុច​មុខ​ផ្សារ​លើ​ធំ​ថ្មី​តែ​ម្ដង​មាន​ក្រុមនគរបាល​ក្រុង​សៀមរាប​ដែល​ដឹកនាំ​ដោយ​អធិការរង​នគ​បាល​លោក​លឹម​ប៊ុនថេង​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ទៅលើ​ក្រុម​អាជីវករ​លក់ដូរ​ដោយ​បាន​ដក​យក​នូវ​ឆ័ត្រ​របស់​អាជីវករ​ធ្វើឲ្យ​ក្រុមអាជីវករ​មាន​ការខឹ​ង​សម្បា​ស្រែក​ផ្អើល​ពេញ​មុខ​ផ្សារ​។​

​ក្រុមអាជីវករ​បាន​និយាយថា​ពួកគាត់​មក​លក់​នេះ​មិន​បាន​បង់លុយ​ឲ្យ​ថ្លៃ​កន្លែង​ទេ​តែ​បាន​បង់​ឲ្យ​ថ្លៃ​ភាស៊ី​ក្នុង​១​ថ្ងៃ​១៥០០​រៀល​ថ្លៃ​អនាម័យ​៥០០​រៀល​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​រំលង​នោះទេ​។​

​ក្រុមអាជីវករ​បន្ថែម​ថា​ក្រុម​មន្ត្រី​ប៉ូលិស​សណ្ដាប់ធ្នាប់​បាន​តម្រូវឲ្យ​ពួកគាត់​លក់ដូរ​មាន​គន្លាត​ចេញពី​ផ្លូវ​ចំងាយ​៣​ម៉ែត្រ​ដើម្បី​រក្សា​ផ្លូវ​ឲ្យមាន​ទ្រង់ទ្រាយ​ធំ​ស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ចេញចូល​ទៅ​ក្នុង​ផ្សារ​។​ហើយ​ពួកគាត់​ក៍​បាន​លក់ដូរ​ទៅ​តាម​ការណែនាំ​របស់​ក្រុម​មន្ត្រី​នគរបាល​ក្រុង​សៀមរាប​ជា​ប្រចាំ​ផងដែរ​។​

​អាជីវករ​បន្ថែមទៀត​ថា​ពេល​ដែល​ពួកគាត់​កំពុងតែ​លក់ដូ​រសុខៗ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​របស់​អធិការ​ក្រុង​សៀមរាប​ផ្នែក​អន្តរាគមន៍​ដែល​មាន​មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​នាំគ្នារ​ចុះ​មក​លើកឆ័ត្រ​របស់​ពួក​គាត់​យក​ទៅ​ដាក់​លើរ​ថយ​ន្ត​ថែម​ទាំង​ទាត់​ធាក់​នូវ​នំប៉័ង​របស់​ពួកគាត់​យ៉ាង​ព្រៃផ្សៃ​ទៀតផង​។​

​អាជីវករ​បន្តថា​ក្រុម​ប៉ូលិស​ដែល​មាន​លោក​លឹម​ប៊ុនថេង​បាន​និយាយពាក្ស​អសិរោះ​យ៉ាង​កំរោល​មិនស​ក័ក្ក​សម​ជា​មន្ត្រីប៉ូលិស​សម័យ​តេជោ​នោះទេ​ហើយ​មន្ត្រី​ប៉ូលិស​ទាំងនោះ​និយាយ​ថា​ពួកគាត់​លក់ដូរ​ចូល​ចំណីរ​ផ្លូវ​ទើប​គេ​រើឆ័​ត្រដាក់​ឡាន​យ៉ាង​ដូច្នេះ​។​

​ក្រុម​អាជីវករ​ទាំងនោះ​បាន​ស្រែកយំ​លើកដៃ​សំពះ​សូម​ឲ្យ​សម្ដេច​តេជោជួយ​ដល់​ពួកគាត់​ផង​រឿង​នេះ​អយុត្តិធម៌​ណាស់​ប៉ូលិស​ចោទថា​លក់ដូរ​បាំង​ក្បាល​តោ​មុខ​ផ្សារ​ចុះ​អ្នកលក់ដូរ​នៅ​ខាងលើ​ដាក់​សំយាប​បាំង​ក្បាល​តោ​ហេតុ​អ្វី​ប៉ូលិស​មើលមិនឃើញ​វា​អយុត្តធម៌​ណាស់​សំរាប់​ពួកគាត់​។​

​លោក​លឹម​ប៊ុនថេង​បាន​និយាយតា​មទូរស័​ព្ទ​ថា​គាត់​រវល់​ជាមួយ​ជាង​ហើយក៍​បិទ​ទូរស័ព្ទ​ដោយ​មិនបាន​ធ្វើ​ការបកស្រាយ​បំភ្លឺ​ឲ្យបាន​ពិស្ដា​ពាក់ព័​ន្ទ​រឿង​នេះ​ទេ​។​
​គួបញ្ជាក់​ថា​ជារឿយៗ​គេ​តែងតែ​សង្កេតឃើញ​ក្រុម​ប៉ូលិស​សណ្ដាប់​ក្រុង​សៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​លឹម​ប៊ុនថេ​ងចុះ​រៀបចំ​សណ្ដាប់​នៅក្នុង​ក្រុង​ជា​ហូ​ហែរ​តែ​ការរៀបចំ​នោះ​ហាក់បី​មិន​ស្មើភាព​គ្នារ​នោះឡើយ​៕​
DSC04530

DSC04533DSC04552

មតិយោបល់