ពោធិ៍សាត់ៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុករ៉ឺម៉ក រួចក៏មានរថយន្ត១គ្រឿងទៀតបុកបន្ថែម បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតបាក់ជើងរបួសធ្ងន់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ១៩៨-១៩៩ ភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មុនកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A 6963 ជិះដោយមនុស្ស៣នាក់ពីកើតទៅលិច ហើយក៏ត្រូវរថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-4243 បានបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹង រួចក៏មានរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-1585 បើកបញ្ច្រាសទិសគ្នាមកបុកបន្ថែមទៀត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់