ព័ត៌មានអន្តរជាតិ

ស៊ីរី គំរាមឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល

ស៊ីរីៈ អ្នកតំណាងអចិន្រ្តៃយ៍ សម្រាប់បេសកកម្មរបស់ស៊ីរី ប្រចាំនៅអង្គការសហប្រជាតិ លោក Bashar Jaafari បាននិយាយថា រដ្ឋាភិបាលនឹងធ្វើការឆ្លើយតប ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើព្រលានយន្តហោះក្រុងដាម៉ាស ជាមួយនឹងការវាយប្រហារទៅវិញ នៅព្រលានយន្តហោះក្រុង Tel Aviv។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

លោក Jaafari បាននិយាយថា «វាដល់ពេលហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវចាត់វិធានការ ដើម្បីបញ្ឈប់ការវាយប្រហារ ដោយឥតឈប់ឈរមកលើទឹកដីស៊ីរី ពីសំណាក់អ៊ីស្រាអែល»។

ក្នុងនោះលោក បានបន្ថែមថា ស៊ីរី អាចនឹងប្រើសិទ្ធិការពារខ្លួន ជាមួយការឆ្លើយតបទៅវិញ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះផងដែរ៕

មតិយោបល់