ព័ត៌មានជាតិ

កូនៗឈ្លោះគ្នាដៀលដល់ពូជ ឪនិងឪត្រូវជាបងប្អូនសាច់ថ្លៃទាញចំពាមនិងដែកកូនសោដាក់ក្បាលគ្នាបណ្តាលឲ្យរបួស!

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវជាបងថ្លៃជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបងថ្លៃនិងប្អូនថ្លៃទាំង២នាក់នេះ បានទាស់ពាក្យសម្តីគ្នា រហូតផ្ទុះហិង្សារធ្វើឲ្យប្អូនថ្លៃទាញជំពាមកៅស៊ូបាញ់បងថ្លៃខុស ទើបជនសង្ស័យជាបងថ្លៃទាញសោរខ្សៀវាយវិញ បណ្តាលឲ្យបែកក្បាលដេរបួនថ្នេរតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះ ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ចក់ សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានរបួសស្នាមលើក្បាល១កន្លែង ប្រវែង៣៥សង់ទីម៉ែត្រ ដេរចំនួន ៤ថ្នេរ។ ចំណែកជនសង្ស័យមានឈ្មោះ ម៉ាន់ សាល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅភូមិ ជាមួយគ្នា ត្រូវជាបងថ្លៃនិងប្អូនថ្លៃ ស្នាក់នៅក្នុងផ្ទះឪពុកម្ដាយក្មេកទាំងអស់គ្នា ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ដែកកូនសោមូលមានប្រវែង៣៥សង់ទីម៉ែត្រ ចំនួន១។

ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ កូនរបស់ជនរងគ្រោះ និងកូនរបស់ជនសង្ស័យបានឈ្លោះប្រកែកគ្នា ជាពាក្យសំដីជេរដៀលពូជ ស្រាប់តែជនរងគ្រោះយកជំពាមកៅស៊ូបាញ់មកលើជនសង្ស័យតែបាញ់ខុស ស្របគ្នានោះស្រាប់តែជនសង្ស័យ បានយកដែកកូនសោមូលប្រវែង៣៥សង់ទីម៉ែត្រ មកវាយក្បាលជនរងគ្រោះ១ដែកកូនសោ ពីលើបណ្ដាលឲ្យមានរបួសស្នាមចេញឈាមប្រវែង០.២០ សង់ទីម៉ែត្រ ដេរចំនួន៤ថ្នេរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅពេទ្យឃុំឈើទាល ។

ចំណែកជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនគរបាលស្រុកកៀនស្វាយដើម្បីបន្តរនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់