ព័ត៌មានជាតិ

ស្ត្រីម្នាក់ស្រែកយំមានឈាមហូរដាបខ្លួននៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ដោយប្រាប់ថា ត្រូវប្តីវាយ..

ភ្នំពេញៈ ស្ត្រីម្នាក់រងរបួសឈាមជោកជាំពេញមុខនិងដងខ្លួន ខណៈដែលនាងបានស្រែកយំដើរតាមដងផ្លូវ និងមកអង្គុយនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ដោយអះអាងថា នាងត្រូវប្តីវាយ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅក្នុងសង្កាត់​វាលវង់ ខណ្ឌ​៧មក​រា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នាងត្រូវគេដឹកតាមម៉ូតូយកមកទម្លាក់ចោល ទើបនាងដើរតាមដងផ្លូវទាំងដែលសភាពមានឈាមហូរប្រឡាក់ពេញដងខ្លួននិងផ្ទៃមុខ រួចក៏មកអង្គុយនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីលុះសួរនាំ ស្ត្រីខាងលើក៏ស្រែកថាត្រូវប្តីវាយ ហើយសមត្ថកិច្ចបានឲ្យស្ត្រីខាងលើទៅមន្ទីរពេទ្យតែនាងមិនព្រមឡើងឡានពេទ្យសោះ ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋសម្រេចចាប់ស្ត្រីខាងលើរុញចូលឡានពេទ្យដើម្បីទៅសង្គ្រោះនិងព្យាបាលតែម្តង៕

មតិយោបល់