ព័ត៌មានជាតិ

Update៖ រថយន្តម៉ាក PRIUS បើកបុកខឿនផ្លូវបង្កជាអគ្គិភ័យ បណ្ដាលឲ្យឆេះរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញ: នៅវេលាម៉ោង០១និង២០នាទីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយលើក កើតឡើងនៅចំណុចផ្លូវមុនីរ៉េត ២១៧ ស្ពានស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បង្កឡើងដោយរថយន្តម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ 0755 ។

មូលហេតុ៖ រថយន្តបុកខឿនផ្លូវបង្កជាអគ្គិភ័យ បណ្ដាលឲ្យខូចខាតសម្ភារ: ឆេះរថយន្តអស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ ករណីនេះគ្មានមនុស្សរងរបួសឬក៏ស្លាប់នោះគ្មានទេ ។

អ្នកបើកបររថយន្ត (មិនស្គាល់អត្តសញ្ញាណ)

កម្លាំងសមត្ថកិច្ចចេញរថយន្តអគ្គិភ័យ: ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ។
ពន្លត់ចប់: នៅម៉ោង១និង៣៥នាទី អធ្រាត្រ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់