ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការដេញចាប់បានយុវជនពីរនាក់ក្នុងចំណោមកប្ខពួកជាច្រើននាក់ ក្រោយពីបានបង្កហិង្សាវាយគ្នានៅនិងមុខ ហ្សូក ក្លឹប កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ ក្លឹបកម្សាន ហ្សូក ក្លឹប ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនទាំងពីរនាក់ខាងលើទី១ មានឈ្មោះ ប៉ុន សុភាព ភេទប្រុសអាយុ២០ មុខរបររោងចក្រនៅម្តុំចោមចៅ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ។ ទី២ជាម្ចាស់ម៉ូតូ មានឈ្មោះ ត្រអែម ពុទធារុណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តដឹកចិននៅម្តុំស្តុបណតប្រ៊ីត ស្នាក់ក្រោយផ្សារពោធិ៍ចិនតុង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅ ខេត្តតាកែវ។
តាមការៀបរាប់ពីយុវជនទាំងពីរនាក់បានឲ្យដឹងថាមុនកើតហេតុរូបគេមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមកចូលក្លឹបហ្សូក ដើម្បីរាំលេងសប្បាយ ខណៈនោះក៏មានបក្ខពួកមួយក្រុមទៀតមកញ៉ែស្រីរបស់ខ្លួនធ្វើឲ្យមានការខឹងសម្បាដាក់គ្នារៀងខ្លួន។ លុះដល់ម៉ោងកើតហេតុបាននាំគ្នាចេញមកក្រៅ ហើយបានកើតជាហិង្សាដេញវាយគ្នាមួយប្រាវបង្កឲ្យមានរបួសស្រាលរៀងៗខ្លួន ដោយមើលទៅសភាពមិនស្រួលនិងមានគ្នាតិចជាងបក្ខពួកម្ខាងទៀត រូបគេបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុទៅហៅបក្ខពួកគេមួយក្រុមមកទៀតដើម្បីមកជួយឲ្យទៅវាយបក្ខ ពួកម្ខាងទៀតដែលមានគ្នាច្រើន។ ស្រាប់តែជិះម៉ូតូមកដល់ពាក់កណ្តាលផ្លូវស្តុបផ្សារដីហុយ ក៏បានប្រទះនិងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីល្បាតឃើញក៍បានធ្វើការប្រភិតចាប់ប្រភីង ដេញមកដល់ចំណុចអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានរូបគេទាំងពីរនាក់ រួមនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម បិតតែមឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1FP-5057 ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។ចំណែកបក្ខពួករបស់ពួកគេមួយក្រុមទៀតនាំគ្នាបើកម៉ូតូគេចខ្លួនបាត់ស្រមោលអស់។
បច្ចុប្បន្នយុវជនទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើតេស្តរកសារធាតុញៀនក្រោយពីបានធ្វើតេស្តរកសារធាតុរួចមកឈ្មោះ ប៉ុន សុភាព មានសារធាតុញៀនជាប់ខ្លួនត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែកម្នាក់ទៀតឈ្មោះ ត្រអែម ពុទធារុណគ្មានសារធាតុញៀនជាប់ខ្លួនត្រូវបានសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញរួមនិងម៉ូតូមួយគ្រឿងផងដែរ៕



មតិយោបល់