Post News Media ព័ត៌មានជាតិ សូមកុំបើកបរនៅ...

សូមកុំបើកបរនៅពេលស្រវឹង! ស្ត្រីម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសយ៉ាងដំណំ

ព្រៃវែង: កាលពីវេលាម៉ោង ៦ និងថ្ងៃ២៨នាទីល្ងាចទី២៣ ខែមករា​ ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលដួលរងរបួសធ្ងន់ នៅចំណុចលើផ្លូវក្រាលខ្សាច់ ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ប៉ាល់ កេន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយឧត្តម ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញស្ត្រីខាងលើ បានជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ស្លាកលេខ ព្រៃវែង1H 1789 បើកបរម្នាក់ឯង ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតម៉ូតូ បណ្តាលឲ្យដួលដោយខ្លួនឯង រងរបួសមុខជាទម្ងន់។

មូលហេតុ ដោយសារស្រវឹងស្រា បាត់បង់ម្ចាស់ការ ក្នុងការបើកបរ។

បច្ចុប្បុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកមេសាង ចំណែកម៉ូតូវិញ សមត្ថកិច្ចយកមករក្សាទុកនៅអធិការ រដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

Loading...