ព័ត៌មានជាតិ

បន្លំខ្លួនជាកម្មករអូសរទេះដើម្បីលាក់បាំងប៉ូលិស តាមពិតជាអ្នកលក់គ្រឿងញៀនយ៉ាងសកម្មត្រូវសន្តិសុខកាស៊ីណូឡាក់គីសហការជាមួយប៉ូលិសចាប់ខ្លួនបាន

បន្ទាយមានជ័យ: យុវជនម្នាក់ត្រូវបានសន្តិសុខកាស៊ីណូឡាក់គី សហការជាមួយកម្លាំងផ្នែកជំនាញនៃអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បន្ទាប់ពីសង្ស័យថាបានរក្សាទុកនិងចែកចាយថ្នាំញៀនដោយខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៤ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ចំណុចបរិវេណកាស៊ីណូឡាក់គីជិតរង្វង់មូលក្រុងប៉ោយប៉ែត។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហេង ពិសិដ្ឋ អាយុ១៨ឆ្នាំ មុខរបរ ជាកម្មករអូសរទេះ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយឃាត់ខ្លួនឆែកឆេរសមត្ថកិច្ចបានរកឃើញនិងដកហូតវត្ថុតាង ថ្នាំញៀនគ្រាប់ ពណ៌ផ្កាឈូក (wy ) ចំនួន១១គ្រាប់ លាយជាមួយម្សៅក្រាមសថ្លាចំនួន ១១ កូនថង់។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរពីកម្លាំងជំនាញនៃអធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់