ព័ត៌មានជាតិ

លោក​ឧបនាយករដ្ឋមន្ត្រី ទា បាញ់ អញ្ជើញ​ជា​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន 6 ផ្សេងទៀត​នៅ​ប្រ៊ុយណេ​

​គណប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ព្រឹក​មិញ​នៅ​ទីក្រុង Seri Begawa ប្រទេស​ប្រ៊ុយណេ​ដែល​មាន​ក្នុង​នោះ​ក៏​មាន​តំណាង​ប្រទេស​កម្ពុជា​ផង​ដែរ​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ទា បាញ់ បាន​អញ្ជើញ​ចូលរួម​។​កិច្ចប្រជុំ​លើក​នេះ​គឺជា​កិច្ចប្រជុំ​ថ្នាក់​មេដឹកនាំ​ការពារ​ប្រទេស​ដែល​មាន​ភាគី​មកពី​ប្រទេស 7 ក្នុង​តំបន់​អាស៊ាន​។​គោលបំណង​នៃ​កិច្ចពិភាក្សា​ត្រូវបាន​ប្រកាស​ក្នុង​ធ្វើការ​សហប្រតិបត្តិការ​គ្នា​រវាង​ប្រទេស​ក្នុង​តំបន់​ក្នុង​ការរក្សា​ស្ថេរភាព​សន្តិភាព​និង​សន្តិសុខ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​កិច្ចប្រជុំ​ថ្នាក់​មេដឹកនាំ​ការពារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ប្រារព្ធ​នៅ​កម្ពុជា​ក្នុងនាម​ខ្លួន​ជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​ទៅ​ថ្ងៃ​ទី 29 ឧសភា​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ជោគជ័យ​និង​មោទនភាព​បំផុត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore146/2013-08-28_142456_zps66d23139.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore146/2013-08-28_142547_zpsd678dacb.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore146/2013-08-28_142604_zpsb2888e64.jpg

មតិយោបល់