ព័ត៌មានជាតិ

មុននេះ មានករណីដាច់ភ្លើងក្នុងតំបន់មួយចំនួននៅខណ្ឌសែនសុខ

ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដានេះ វេលាម៉ោង៩៖៤៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៥ (GS5-F13) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅ (២)ចាប់ពីម្តុំ Camko City រហូតដល់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (២)តំបន់មួយចំនួនចាប់ពីសង្កាត់ភ្នំពេញថ្មី រហូតដល់ផ្សារដីហុយ និង(៣)តំបន់មួយចំនួនទៀត ចាប់ពីផ្សារដីហុយ រហូតដល់ម្តុំខ្លោងទ្វារវត្តសំរោងអណ្តែត រាជធានីភ្នំពេញ។

បច្ចុប្បន្នអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ៕

មតិយោបល់