ព័ត៌មានជាតិ

ប្រកាសមុខតំណែង និងបំពាក់ឋាន្តរស័ក្ដិ មន្ត្រីនគរបាលជាន់ខ្ពស់២១រូប

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅក្រសួងមហាផ្ទៃបានធ្វើពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្ដិជូនដល់មន្ត្រីនគរបាលជាតិជាន់ខ្ពស់ចំនួន២១រូប នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រក្រសួងមហាផ្ទៃ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានបង្ហាញថា មន្ត្រីជាន់ខ្ពស់ដែលត្រូវប្រកាសមុខតំណែងរួមមាន ៖

១.លោក ចាន់ អ៊ាន ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

២.លោក ខៀវ សុភ័ក ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ

៣.លោកឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន

៤.លោក រស់ វរុណ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន

៥.លោកឧត្តមសេនីយ៍ឯក គិន រោជ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាញកម្ម

៦.លោកឧត្តមសេនីយ៍ទោ ប៉ែន វិបុល ជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

៧.លោកឧត្តមសេនីយ៍ទោ ស្រ៊ុន លិញ ជាប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស

៨.លោកឧត្តមសេនីយ៍ទោ ផាត សុផាតនិត ជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។

ជាមួយគ្នានេះដែរ ក៏មានបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាន់ខ្ពស់ ចំនួន១៣ រូបផងដែរ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដល់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣)ផងដែរ៕

មតិយោបល់