ភ្នំពេញ:លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និងដោយមានការចូលរួមពីលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ រួមទាំងសមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ រួមជាមួយលោកមេភូមិភ្នាត នៅវេលាម៉ោង០៦ ល្ងាចថ្ងៃទី១២ ឧសភា ២០១៦ បាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហម កម្ពុជា ចុះមកដល់ផ្ទះរបស់ក្មេងស្រីឈ្មោះ ទិត សុដា ភេទស្រី អាយុ ៣ឆ្នាំ ៨ខែ ដែលមានជំងឺទឹកដក់ក្នុងខួរក្បាល និងកាយសម្បទាខុសពីក្មេងដទៃ ដោយមានក្បាលធំ ទំងន់រហូតទៅដល់ ៤៥គីឡូក្រាម ហើយកូននេះ មានអាការៈប្រកាច់ជាញឹកញាប់។
ក្មេងស្រីនេះ ជាកូនទី៥ តាមសំដីម្តាយរបស់ក្មេងស្រី បានឲ្យដឹងថា ឈ្មោះម្តាយ ប៉ុល សារឿន អាយុ ៣៥ឆ្នាំ មុខរបរជាមេផ្ទះ រីឯប្តីឈ្មោះ ចិត្រ ពិសិដ្ឋ អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានកូនចំនួន ៥នាក់ ស្នាក់នៅ ផ្ទះជួលលេខ៨៤ ស្ថិតនៅក្នុងក្រុមទី៤ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងអំណោយមនុស្សធម៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា រួមមាន សំភារះប្រេីប្រាស់ផ្ទះបាយ មួយចំនួន អង្ករ ១បាវ ស្មេី ៣០គីឡូ ឃីត មួយកញ្ចប់ (មុង ភួយ ក្រម៉ា កន្ទេល សារ៉ុង ខ្នេីយ) ត្រីខ ១យ៉ួរ មី ២កេះ ទឹកសុទ្ធ oral ១កេះ ទឹកក្រូច ២កេះ ទឹកត្រី ១យួរ ទឹកសុីអីុវ ១យួរ និង ថវិកាសប្បុរជន ចំនួន ៥០មឺុនរៀល ផងដែរ៕
មតិយោបល់