ព័ត៌មានជាតិ

Update៖ ផ្អើលពេញខណ្ឌឬស្សីកែវ.. ភ័យមិនស្ទើរ ឆេះបន្ទប់ជួលយ៉ាងសន្ធោសន្ធៅទាំងកណ្តាលថ្ងៃត្រង់..

ភ្នំពេញ: មានករណីអគ្គិភ័យឆាបឆេះបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ កាលវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៩៩R ចំណុចបន្ទប់ជួលជាន់ទី៣ ក្រុម៨​ ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី ១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថារថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាយគមន៍ចំនួន៤គ្រឿង ក្នុងនោះរថយន្តសាលារាជធានីភ្នំពេញចំនួន០៣គ្រឿង និងរថយន្តសាលាខណ្ឌឬស្សីកែវចំនួន១គ្រឿងបានចុះមកបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន២គ្រឿងទើបភ្លើងរលត់ជាវិញទាំងស្រុង។

ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភយ័នេះកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ផ្តើមចេញពីបន្ទប់B២៩ ជាន់ទី៣ ឆេះខូចខាតសម្ភារ:ប្រើប្រាស់ក្នុងបន្ទុប់ទាំងស្រុង និងរាលដាលដល់បន្ទប់ចំនួន២ផ្សេងទៀតរងការខូចខាតសម្ភារ:មួយចំនួនផងដែរ៕

មតិយោបល់