ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅមុខហាងខារ៉ាអូខេ ដាយ៍មិនស៊ីធី

ក្រចេះ: នៅវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នគរបាលក្រុងក្រចេះ បានទទួលពត៌មាន ពីប្រជាពលរដ្ឋថា ប្រទះឃើញមនុស្សដេកស្លាប់ នៅចំណុចក្រោមដើមពោធិ៍ ក្បែរជ្រាំងទន្លេទល់មុខហាងខារ៉ាអូខេដាយ៍មិនស៊ីធី ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះ។

បន្ទាប់ពីទទួលបានព៌ត័មាន ក្រុមកម្លាំងជំនាញចុះដល់ទីកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យលើសាកសព និងប្រមូលពត៌មានជុំវិញរឿងហេតុដឹងថា៖ ជនរងគ្រោះឈ្មោះ ស្រី សុខអូន ភេទប្រុស អាយុប្រមាណ ៦០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ដើរសុំទាន) មានទីលំនៅខេត្តព្រៃវែង បានដេកស្លាប់ដោយសារខ្យល់គ នៅចន្លោះម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៧យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

មូលហេតុ៖ មានជំងឺប្រចាំកាយ បរិភោគមិនគ្រប់គ្រាន់ និងផឹកស្រាច្រើនហួសកម្រិត។

ក្រោយធ្វើកោសល្យវិច័យរួច ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ រួចក៏ប្រគល់សពឲ្យទៅអាជ្ញាធរ មូលដ្ឋានយកទៅបូជានៅវត្តអូរឬស្សី និងបន្តស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់