កំពង់ធំៈ កាលពីវេលាម៉ោង៦និ៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ធ្វើអត្តឃាត ចង.កខ្លួន នៅចំណុចព្រៃអ្នកតាអារក្សជ័យ ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ជា រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាទាហាន នៅភូមិឃុំកើតហេតុ។
បើតាមការបំភ្លឺរបស់ឈ្មោះ ផន រីន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ខ្លួនបានស្ដីបន្ទោសប្ដីរបស់ខ្លួន ដោយជិះម៉ូតូរបស់គេទៅហូបការឲ្យដួល បណ្ដាលឲ្យខូច កំពុងតែគ្មានលុយបានលុយឯណាធ្វើម៉ូតូសងគេ។ ក្រោយស្ដីបន្ទោសឈ្មោះជារីជាប្តីបានសុំកាតគ្រីម៉ូតូរបស់ខ្លួនយកទៅបញ្ចាំធ្វើម៉ូតូសងគេ ក៏បាន បាត់ប្ដីតាំងពីថ្ងៃនោះរហូត ក្រោយបាត់ប្ដីបាន១ថ្ងៃ ខ្លួនសង្ស័យដែលមិនឃើញប្ដីមកផ្ទះក៏ដើររកម្នាក់ឯងតាមព្រៃរបោះក្បែរក្បែរភូមិ តែមិនឃើញប្ដីត្រឡប់មកផ្ទះវិញ។
លុះនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខ្លួនបានដើរ ទៅរក តាមព្រៃរបោះខាងជើងភូមិចម្ងាយប្រមាណ ៤០០ម៉ែត្រ ចំណុចព្រៃអ្នកតាអារក្សជ័យ ក៏បានជួបនឹងឈ្មោះ កែវ នី ភេទស្រី អាយុ៥០ឆ្នាំ និងឈ្មោះ បែន ងិន ភេទស្រី អាយុ៥៣ឆ្នាំ ជាអ្នកភូមិជាមួយគ្នា ពួកគាត់កំពុងតែដើររកក្របី ក៏បានប្រទះឃើញសាកសព ហើយក៏បានប្រាប់ខ្លួន ឲ្យមើលទាំងអស់គ្នា។ ពេលនោះ ឃើញសាកសពជាប្តីរបស់ខ្លួន បានចង.ក នៅលើដើមពពេល ឃើញសំយ៉ុងជើងផុតដីប្រមាណជាកន្លះម៉ែត្រក៏នាំគ្នាស្រាយយកសាកសពដាក់ផ្ទាល់នឹងដី។
ហើយក៏បាននាំគ្នា មកភូមិវិញបានប្រាប់អ្នកភូមិបានដឹងនាំគ្នាផ្អើលឆោឡោទៅពិនិត្យមើល។
ក្រោយបានដឹងព័ត៌មានជំនាញ ពិនិត្យទីកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកបានចុះដល់ កន្លែងកើតហេតុ សហការជាមួយប៉ុស្តិ៍រដ្ឋបាល និងរដ្ឋអំណាចភូមិឃុំ ដើម្បីធ្វើការពិនិត្យទីកន្លែងកើតហេតុនិងសាកសព។ ការពិនិត្យសាកសព យើងពិនិត្យឃើញ នៅលើ.ក មានស្នាមទ្រុត ពណ៌ក្រម៉ៅ ទំហំ១ស,មព័ទ្ធ ផ្នែកខាងមុខ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សន្និដ្ឋាន សាកសពឈ្មោះជា រី ពិតជាបានធ្វើអត្តឃាតចងក ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
មូលហេតុ ខឹងនិងប្រពន្ធស្ដីបន្ទោស។
ក្រោយពិនិត្យចប់ យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់