ព័ត៌មានជាតិ

រថយន្តម៉ាក MG បុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តម៉ាក MG ១គ្រឿង បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នាផងដែរ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាក MG ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ 2BQ-6168 បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ ចំណែកម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JE-7573 បើកបរធ្វើដំណើរបញ្រ្ចាសទិសគ្នាពីលិចទៅកើត ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចណុចកើតហេតុ ពុំដឹងថាយ៉ាងម៉ុចទេក៏បានជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលបោកផ្ទប់ថ្នល់រងការខូចខាតយ៉ាងដំណំ រីឯអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពដទ្យភ្លាមៗ ។ ចំណែករថយន្តបានរងការខូចខាតមុខខាងឆ្វេង ហើយក្រោយពេលកើតហតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់