ភ្នំពេញៈ មានករណីជនសង្ស័យជិះម៉ូតូលែត ពណ៌ស ស្លាកលេខ 3006 តែម្នាក់ឯងធ្វើសកម្មភាពឆក់ ទូរសព្ទដៃម៉ាក IPhone 8+ ពីនារីម្នាក់កំពុងដើរតាមដងផ្លូវបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល ។
ករណីនេះកើតឡើងនៅម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់