កំពង់ធំៈ កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង ដោយមានស្រ្តីម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់ជាច្រើនកាំបិត បណ្តាលស្លាប់ក្នុងថ្លុកឈាម នៅវាលស្រែ ភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សពជនរងគ្រោះមានឈ្មោះ មឹស ធាន់ អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើទៅបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
មតិយោបល់