ព័ត៌មានជាតិ

រថយន្តឡាក់វីហ្គោស្លាកលេខ ភ្នំពេញ 2AB-6676 ពន្លះសួនផ្លូវនិងបង្គោលស្លាកចរាចរណ៍ រងការខូចខាតក្នុងខណ្ឌជ្រោយចង្វារ

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយស្ត្រី៣នាក់ បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុកសួនច្បារចែកផ្លូវ និងបង្គោលស្លាកចរាចរណ៍រងការខូចខាតយ៉ាងដំណំ រថយន្តដាច់ក្រឡេកង់មុខខាងឆ្វេងទៅលែងរួច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ចំណុចកងព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យក្រុមអ្នកយកព័ត៌មានដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡាក់វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6676 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយសន្ថានភាពផ្លូវកោងផងនោះ បួងចង្កូតមិនទាន់ជ្រុលទៅបុកសួនច្បារចែកផ្លូវនិងបង្គោលស្លាកចរាចរណ៍បាក់រងការខូចខាតហើយរថយន្តដាក់ក្រឡេកង់មុខខាងឆ្វេងទៅលែងរួច តែសំណាងណាស់ក្នុងហេតុការណ៍នេះមិនបង្កឲ្យអ្នកណាម្នាក់រងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វាររង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់