ព័ត៌មានជាតិ

មន្ត្រី​ប៉ូលិស​ការពារ​ព្រំ​ដែនទឹក​ម្នាក់ ​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

កោះកុង: មន្ត្រីនគរបាលព្រំដែនទឹកម្នាក់ ដេកស្លាប់នៅក្នុងអគារស្នាក់នៅយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចអាគារស្នាក់នៅរបស់នគរបាលវរសេនាតូចការពារព្រំដែនទឹកលេខ ២៦៩ ស្ថិតក្នុងភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មន្ត្រីនគរបាលព្រំដែនទឹកដែលស្លាប់នេះឈ្មោះ ខឹម សុខន ភេទប្រុស អាយុ ៤៨ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ដេក ហើយតាមការត្រួតពិនិត្យរបស់មន្ត្រីជំនាញអះអាង សាកសពអាចស្លាប់ដោយសារជំងឺគាំងបេះដូង ។

ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនភរិយាសព យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តកំពត ៕

មតិយោបល់