ព័ត៌មានជាតិ

តុ​លា​ការ​​រដ្ឋ​កាលីហ្វ​ញ៉ា​ប​ញ្ឍប់​ការផលិត​ទឹកជ្រ​លក់​ហឹរ​មាន​ក្លិន​អាក្រក់​

​យោង​តាម​គេហទំព័រ yourjewishnews ឲ្យដឹងថា ក្រុមហ៊ុន​មួយ​ត្រូវបាន​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វូ​ញ៉ាប​ញ្ឈប់​លែងឲ្យ​ផលិត​ទឹកជ្រលក់​ដែលមា​ន​ក្លិន​អាក្រក់​។ សហគ្រាស Sriracha គឺជា​សហគ្រាស​ដែល​ល្បី​បំផុត​ក្នុង​ការផលិត​ទឹកជ្រលក់​ដែល​ធ្វើ​ពី​ម្ទេស​ដ៏​ហឹរ ត្រូវបាន​គេ​បញ្ជារ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ដោយសារ​តែ​ក្លិន​របស់​វា​។ ទោះបីជា​យ៉ាងណា​អ្នក​ដែល​ត្រូវការ​ទឹកជ្រលក់​នេះ​មិន​មាង​ការព្រួយបារម្ភណ៍​ព្រោះ​ក្រុមហ៊ុននេះមិន​ត្រូវបា​ន​គេ​ប្រាប់​ឲ្យ​បិទ​ដំណើរ​ទាំងអស់​នោះ​ទេ​។ កាលពី​ថ្ងៃ​អង្គារ​តុលាការ​បាន​សម្រេចចិត្តឲ្យ​ក្រុមហ៊ុន​ផលិត​ទឹកជ្រលក់ដ៏​ល្បី​នេះ​ត្រូវតែ​បិទ​ផ្នែក​ខ្លះ បន្ទាប់​ពី​ប្រទេស​ជិតខាង​បាន​ប្តឹង​ពី​ក្លិន​ដ៏​អាក្រក់​របស់​វា​។ អ្នក​តំណាង​ក្រុមហ៊ុន​បាន​និយាយថា​ពួក​យើង​បាន​ដំឡើង​ឧបករណ៍​សម្រាប់​ជ្រោះ​យក​ភាព​មិន​ស្អាត​ចេញ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​៕​
chili

មតិយោបល់