ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ទៅដោះមកយកត្រី អកុសលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងវាលស្រែខាងជើងភូមិចម្ងាយ៧០០ម៉ែត្រ ដីភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីបុរសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះមានឈ្មោះ ពែល សុផា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ។

តាមការបំភ្លឺរបស់ឈ្មោះ ពែល សុផាន់នី ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានយកមងទៅពាក់នៅវាលស្រែខាង ជើងភូមិចម្ងាយ ៧០០ ម៉ែត្រស្ថិត ក្នុងភូមិក្បាលសេះ ឃុំគោកត្រប់ លុះដល់វេលាម៉ោង១២និង១០នាទី ថ្ងៃ-ខែ-ឆ្នាំដដែល ជនរងគ្រោះបានដើរទៅដោះត្រីមងក្នុងចំណុចកើត
ហេតុខាងលើ បន្ទាប់មកដោយពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏ផ្អើលឆោឡោនាំគ្នាដើររកនិងរាវកន្លែងពាក់មងប៉ុន្តែរកពុំឃើញរួចក៏ត្រឡប់មកផ្ទះវិញលុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទី ក៏ដើររកម្តងទៀតស្រាប់តែឃើញជនរងគ្រោះ លង់ទឹកស្លាប់បាត់ទៅហើយ រួចក្រុមគ្រួសារ បានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណ:កម្មកាពិនិត្យរួមមាន៖ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថាសព ពិតជាស្លាប់ដោយសារ លង់ទឹក និងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់