ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា នៅមុខសណ្ឋាគារសួនរីករាយ របួសមនុស្ស ៣នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូ នៅចំណុច មុខសណ្ឋាគារសួនរីករាយ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់ ស្ថិតក្នុងភូមិខ្លុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនបង្កឈ្មោះ ម៉ៅ សំអាត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង របួសធ្ងន់ បើកបរម៉ូតូម៉ាក Honda Dream C125 ពាក់ស្លាកលេខ ប៉ៃលិន 1A-0336 ខូចខាតធ្ងន់។ អ្នករួមដំណើរឈ្មោះ សុទ្ធ វិឆៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបបកម្មករ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ស្រេង ខេង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងខេត្តប៉ៃលិន របួសធ្ងន់ បើកបរម៉ូតូម៉ាក Honda Dream C125 ពាក់ស្លាកលេខ ប៉ៃលិន 1A-5659 ខូចខាត់ធ្ងន់។

មូលហេតុ៖ បណ្តាលមកពីកត្តាមនុស្សបើកបរមិនប្រកាន់ស្ដាំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់