បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈលើកុមារីអាយុ១២ឆ្នាំ ស្ថិតនៅចំណុចភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៦៖៣០នាទី។
យោងតាមរបាយការណ៍ពី នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ន ចិត្រា ហៅ ចិន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ ឃុំនរា ស្រុកសង្កែ បានរំលោភសេពសន្ថវៈលើកុមារី អាយុ១២ឆ្នាំ (អនីតិជន) ឈ្មោះ ង ប ភេទស្រី អាយុ ១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២០៖០០នាទី នៅចំណុចភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់