ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង របួសមនុស្ស ២នាក់

កោះកុង: កាលពីវេលាម៉ោង៥ និង ២០ នាទីល្ងាចថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅចំណុចលើផ្លូវកៅស៊ូទល់មុខការ៉ាសសាំងរតន:៥ ស្ថិតនៅភូមិ ២ ដងទង់។

ម៉ូតូបង្កម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q 0808 បើកបរដោយឈ្មោះពេជ្រ ប៊ុនថៃ ភេទប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ មុខរបកម្មករសំណង់ មានទីលំនៅភូមិ ១ ដងទង់(បាក់ករដៃឆ្វេង) ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូឈ្មោះ ជីក តុង ភេទប្រុសអាយុ ៤៤ឆ្នាំ ខ្មែរ មុខរប នេសាទមានទីលំនៅភូមិ ១ ដងទង់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ កោះកុង 1A 0504 (បាក់ភ្នៅឆ្វេង) ជិះម៉ូតូពីត្បូងទៅជើង។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់