ព័ត៌មានជាតិ

បុរសម្នាក់ ប្រទូសកេរ្តិ៍ខ្មាសអនិតិជន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១១​ និង ​១៥​នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រទូសកេរភេទ។

​ជនសង្ស័យ​ឈ្មោះ ឈួន វ៉ាន់ ហៅ ជ័យ ភេទ​ប្រុស អាយុ​ ៤៦ ​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិចម្រើន​ផល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្មេងស្រី​រងគ្រោះ​មាន​អាយុ ​៥​ ឆ្នាំ ជនជាតិខ្មែរ ជា​សិស្សសាលា ស្នាក់នៅ​ផ្ទះជួល រាជធានីភ្នំពេញ​។​

វត្ថុតាងដកហូតបាន៖
-ម៉ូតូ​០១​គ្រឿង​ម៉ាក TIGER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1Q-5732
-ទូរ​សព្ទ​០១​គ្រឿង
-ប័ណ្ណបើកបរ​០១
-អត្តសញ្ញាណប័ណ្ណ​០១
-កាត​គ្រី​ម៉ូតូ​០១
-ប្រាក់ចំនួន​១១៨០០០​រៀល ។​

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពប្រទូសកេរខ្មាសក្មេងស្រីខណ:ដឹកចេញពីសាលារៀន បន្ទាប់មកឪពុកម្ដាយជនរងគ្រោះដឹងរឿងក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់