ព័ត៌មានជាតិ

កុកភ្លេចជុង! ធ្វើសកម្មភាពលួចបានសម្រេច ទៅសំងំលាក់ខ្លួន ចុងក្រោយជាប់ខ្នោះ

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទពីជនរងគ្រោះ កាលពីឆ្នាំ២០១៨ ដែលការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សារភូមិធំ ភូមិធំត្បូង​ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ ឈ្មោះ អឿ ចន្ថា ហៅត្នោត ភេទប្រុស អាយុ២៧ឆ្នាំ មុនរបរមិនប្រាកដ ស្នាក់ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជនសង្ស័យ បានជិះម៉ូតូឆក់ទូរស័ព្ទជនរងគ្រោះ ប្រព្រឹត្តត្រង់ចំណុចមុខហ្គារ៉ាសសាំងតេលា ផ្លូវលេខ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

សម្ភារៈវត្ថុតាងដកហូត រួមមាន៖
– ម៉ូតូចំនួន ០២គ្រឿង ទី១ម៉ូតូម៉ាកប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HD-2002 (ម៉ូតូជិះធ្វើសកម្មភាព) និងទី២ម៉ូតូម៉ាក C110 ពណ៌ខ្មៅ ស៊េរី2012 ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1086។
– ទូរស័ព្ទចំនួន ០៤គ្រឿង ម៉ាកអាយហ្វូនភ្លើស ពណ៌ខ្មៅ ចំនួន០១គ្រឿង (របស់ជនសង្ស័យ) ម៉ាកណូគា (អិនចុចពិល) ចំនួន០៣គ្រឿង (របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់