កោះកុងៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង៦និង១៥នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជិះបុកមនុស្ស២នាក់កំពុងតែដើរតាមផ្លូវ នៅលើផ្លូវ១៤៨៣ ភូមិ ខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ម៉ូតូបង្កម៉ាក វ៉េវ ពណ៌ខ្មៅ ជិះដោយភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែង បានធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ចាំងផ្លាតភ្លើងរថយន្តមើលមិនឃើញក៏បានបុក អ្នកដើរហាត់ប្រាណ២នាក់ប្តីប្រពន្ធគឺ ឈ្មោះ ម៉ាញ វិចិត្រ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល(ប្តី)រងរបួសធ្ងន់ និងឈ្មោះ ច សារឿន ភេទស្រី អាយុ៣៤ឆ្នាំ(ប្រពន្ធ)រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅដល់មន្ទីពេទ្យ ហើយប្រពន្ធបាន(ស្លាប់)ពេលដល់ពេទ្យ។
ចំពោះម៉ូតូបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រែអំបិល។
រីឯសាកសព សាច់ញាតិបងប្អូនយកទៅធ្វើបុណ្យនៅផ្ទះសពតាមប្រពៃណី។
ចំពោះជនបង្កត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង តាមបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្តកោះកុង៕
មតិយោបល់