សៀមរាបៈ កាលពីវេលាម៉ោង១៣និង៣២នាទី រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចស្រះទឹកខាងត្បូង ចំងាយ៦០០ម៉ែត្រ ពីភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ករណីក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផា ហាវ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ យោងតាមការរៀបរាប់របស់ម្តាយសាកសពបាននិយាយថា កូនរបស់គាត់ ជាមនុស្សមានសតិមិនគ្រប់ បានដើរតាមគាត់ទៅជីកក្តាមនៅខាងត្បូងភូមិ ហើយគាត់រវល់តែជីកក្តាម ក៏មិនបានមើលកូនរបស់គាត់ ហើយក៏បណ្តាលឲ្យលង់ទឹកស្រះស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព ឃើញថាពុំមានស្លាកស្នាមណាមួយជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន រួចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់