រតនគីរីៈ រថយន្តម៉ាកបាឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0332 បើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្កាន់ដៃស្ពានដែកខាងជើងក្បែររង្វង់មូលអូរជុំ ខ្ទេចក្បាលខាងមុខ តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ភូមិថារងចង់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ តែមិនបានឃាត់អ្នកបើកបររថយន្តដើម្បីសងសំណងថ្លៃខូចខាតបង្កាន់ដៃស្ពាននោះទេ ។ចំណែកអ្នកបើកបរបានហៅរថយន្តមកសណ្តោងយកទៅជួសជុលដោយខ្លួនឯង ៕
មតិយោបល់