ព័ត៌មានជាតិ

ងក់មួយភាំង បុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យ​​ជនជាតិម៉ាឡេស៊ី និង​ចិន រងរបួសធ្ងន់ស្រាល!

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់ Post News​ ថា កាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីរថយន្ដបុកចូលផ្ទះប្រជាពលរដ្ឋ នៅលើផ្លូវជាតិលេខ​១ ចន្លោះគីឡូម៉ែតលេខ ១២៧-១២៨ ក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

រថយន្ដបង្កម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AI-3237 បើកបរដោយឈ្មោះ តឹង ស៊ូស៊ីង ភេទ​ប្រុស អាយុ​២៨ឆ្នាំ​ មុខរបរ IT​ (ជនជាតិ​ម៉ាឡេស៊ី) រស់នៅ​សង្កាត់​បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សឹង ហ្វា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិចិន មុខរបរ ​IT រស់នៅភូមិសង្កាត់ជាមួយគ្នា គ្មានរបួស។ ជនរងគ្រោះត្រូវបានបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

​មូលហេតុ អ្នកបើកបររថយន្ដ ងងុយដេក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុនិងបាននាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយគ្នាជាបន្តទៀត៕​

មតិយោបល់