ព័ត៌មានជាតិ

មេចុងភៅម្ហូបការម្នាក់ ហូបស្រាបៀរ អាន់ឆ័រ២កំប៉ុងប្រាប់ថា មានអារម្មណ៌តឹងទ្រូងអស់កម្លាំងរួចបានទៅទិញភេសជ្ជៈខារ៉ាបាវ មកផឹក ស្រាប់តែមិនស្រួលក្នុងខ្លួនបានឲ្យក្មួយជួយរឹតទ្រូង ស្រាប់តែបែកពពុះមាត់ លៀនអណ្តាត ដាច់ខ្យល់ស្លាប់ សមត្ថកិច្ចបញ្ជាក់ថា ស្លាប់ដោយសារ ករណីស្ទះសរសៃឈាមក្នុងបេះដូង ..

កំពង់ស្ពឺៈ មានករណីបុរសម្នាក់ជាមេចុងភៅម្ហូបការ បានហូបស្រាបៀរ អាន់ឆ័រ២កំប៉ុងប្រាប់ថា មានអារម្មណ៌តឹងទ្រូងអស់កម្លាំង រួចបានទៅទិញភេសជ្ជៈខារ៉ាបាវ មកផឹក ស្រាប់តែមិនស្រួលក្នុងខ្លួនបែកពពុះមាត់ លៀនអណ្តាត ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នូ តឹម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមេចុងភៅម្ហូបការ មានទីលំនៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មុនពេលកើតហេតុ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ និងកូនកាំបិត៣នាក់ ទៀតទី១.ឈ្មោះ ស៊ឺន សារ៉ន ភេទប្រុស អាយុ ៤១ឆ្នាំ ទី២.ឈ្មោះ ស៊ឺន កុសល ហៅ គង់ ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៣. ឈ្មោះ នួន សារឹន ភេទប្រុស អាយុ៣០ឆ្នាំ បាននាំគ្នាទៅធ្វើម្ហូបការ របស់ឈ្មោះ រ៉េម នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លុះដល់ថ្ងៃយប់កើតហេតុ ជនរងគ្រោះ បានហូបស្រាបៀរ អាន់ឆ័រ២កំប៉ុង និងប្រាប់ថា មានអារម្មណ៌តឹងទ្រូងអស់កម្លាំង រួចបានទៅទិញភេសជ្ជៈខារ៉ាបាវ មកផឹក ស្រាប់តែមិនស្រួលក្នុងខ្លួន បានឲ្យឈ្មោះ ស៊ឺន កុសល ហៅ គង់ (ត្រូវជាក្មួយ) បានធ្វើចលនារឹតទ្រូងឲ្យ ស្រាប់តែជនរងគ្រោះ បែកពពុះ មាត់ លៀនអណ្តាត រួចដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនតាមរថយន្តទៅពេទ្យផ្សារកន្ទួត។

ក្រោយមកទើបសាច់ញាត្តិ បានដឹកតាម រថយន្តតាកូម៉ា មកផ្ទះជនរងគ្រោះ ធ្វើបុណ្យ តាមប្រពៃណី ហើយបើតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេ ស វិទ្យាសាស្រ្ត និងគ្រូពេទ្យកោសល្យវិច័យសន្និដ្ឋានថា ជាករណីស្ទះសរសៃឈាមក្នុងបេះដូង ៕

មតិយោបល់