ស្វាយរៀងៈ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងក្រោមការសម្របសម្រួលពីលោក គង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន១៤នាក់ (ស្រីម្នាក់)។
ក្នុងនោះដកហូតវត្ថុតាង៖ ថ្នាំញៀនចំនួន១៨កញ្ចប់(ធំ៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាមនិងឧបករណ៍ជក់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
សូមបញ្ជាក់ថា ជនសង្សយ័រួមជាមួយវត្ថុតាងខាងលើនេះត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការស្រាវជ្រាវនិងបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី២២.២៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀង៕
មតិយោបល់